នាយករដ្ឋមន្រ្តីថៃបានលើកឡើងពីគម្រោងនៃការកំណត់ពេលដើរផ្សារទំនើបរយៈពេល ២ម៉ោងដើម្បីជួយទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា។
លោកនាយករដ្ឋមន្ត្រី ប្រាយុធចាន់អូចា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅទីក្រុងបាងកកកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនដែលត្រូវបានអនុញ្ញាតឱ្យចូលផ្សារទំនើបក៏នឹងត្រូវមានការរឹតបន្តឹងផងដែរ។ លោកបានបន្ថែមថា«យើងកំពុងរៀបចំដំណាក់កាលជាបន្តបន្ទាប់នៃការបើកដំណើរការឡើងវិញ»។
រូបតំណាង
ប្រទេសថៃនៅតែស្ថិតក្នុងស្ថានភាពអាសន្នរហូតដល់ចុងខែឧសភា ប៉ុន្តែថៃបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងគោលការណ៍មួយចំនួនដើម្បីអនុញ្ញាតឱ្យអាជីវកម្មចាប់ផ្តើមដំណើរការឡើងវិញជាបន្តបន្ទាប់។ ផ្សារទំនើបជាកន្លែងពេញនិយមនិងមានមនុស្សយ៉ាងច្រើនកុះករមុនពេលមានជំងឺកូរ៉ូណាចូលមករាតត្បាត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post