វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura របស់ប្រទេសថៃជាវិទ្យាស្ថានដែលឈានមុខគេក្នុងការព្យាបាលមនុស្ស ដែលអាចទទួលយកអ្នកជំងឺរហូតដល់ ៨០០ករណីក្នុងមួយថ្ងៃអំឡុងពេលវីរុសកូរ៉ូណារីករាលដាលខ្លាំង ហើយវិទ្យាស្ថាននេះនៅសល់អ្នកជំងឺត្រឹមតែម្នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល។
លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានមានប្រសាសន៍នៅថ្ងៃនេះថា អស់រយៈពេលជាង ៤ខែមកហើយដែល Bamrasnaradura បានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺឆ្លងវីរុសកូរ៉ូណា និងការណែនាំបច្ចេកទេសថ្មីៗដើម្បីទប់ស្កាត់វីរុសកូរ៉ូណា។ នាយកវិទ្យាស្ថាន Bamrasnaradura លោកវេជ្ជបណ្ឌិត Apichart Wachirapant មានប្រសាសន៍ថា ជាធម្មតាវិទ្យាស្ថានអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៣០០នាក់ ប៉ុន្តែក្នុងអំឡុងពេលដែលមានការរីករាលដាលនៃជំងឺរាកូរ៉ូណាជាអតិបរមាគឺត្រូវផ្ទុកអ្នកជំងឺដល់ទៅ ៨០០នាក់ដោយអ្នកជំងឺម្នាក់ៗត្រូវការបុគ្គលិកពេទ្យយ៉ាងតិច ២ នាក់។
លោកវេជ្ជបណ្ឌិត Veerawat Manosuth អនុប្រធានវិទ្យាស្ថានបាននិយាយថា រយៈពេលជាមធ្យមនៃការព្យាបាលសម្រាប់អ្នកជំងឺម្នាក់ៗគឺប្រហែល ២សប្តាហ៍។ ប្រហែលជា ៦០% នៃអ្នកជំងឺបានបង្ហាញរោគសញ្ញាតិចតួចបំផុត ចំនួន២០% បង្ហាញថាមានការឆ្លងមេរោគស្រាល ចំនួន១៩%ជាករណីធ្ងន់ធ្ងរ និង ៦ %ជាករណីធ្ងន់ធ្ងររួមទាំងអ្នកដែលមានជំងឺខ្សោយបេះដូងផងដែរ។ ទោះជាយ៉ាងណាក៏ដោយអត្រាមរណភាពនៅវិទ្យាស្ថានគឺមានត្រឹមតែ ០.៥% ប៉ុណ្ណោះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD