បើគិតចាប់តាំងពីការផ្ទុះឡើង នៃការរីករាលដាលកូវីដ១៩ រហូតមកដល់ថ្ងៃទី៥ ខែឧសភា នេះ បណ្ដាប្រជាជាតិអាស៊ាន ជាង៦៦០លាន នាក់នោះ មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់៥១២៤៧នាក់ ក្នុងនោះស្លាប់១៦៩៤នាក់ និងជាសះស្បើយ ១២៩១៧នាក់។ នេះបើតាម តួលេខពី Worldometer ។
សិង្ហបុរី ជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង បន្ដកើនឡើង ដល់១៩ ៤១០នាក់ ក្នុងនោះ ស្លាប់ ១៨នាក់ និងជាសះស្បើយ១៤៥៧នាក់។ ប្រទេសមានអ្នកឆ្លងច្រើន បន្ទាប់ពីសិង្ហបុរី គឺឥណ្ឌូនេស៊ី ដោយមានអ្នកឆ្លងកើន ឡើងដល់ ១២០៧១នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង ៨៧២នាក់ និងជាសះស្បើយ ២១៩៧នាក់។
ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេបំផុត នៅក្នុងចំណោមប្រទេសទាំង១០នេះ។ ហ្វីលីពីន មានអ្នកឆ្លង៩៦៨៤នាក់ ស្លាប់៦៣៧នាក់ និងជាសះស្បើយ១៤០៨នាក់។
ម៉ាឡេស៊ី មានអ្នកឆ្លង៦៣៨៣នាក់ ស្លាប់១០៦នាក់ និង ជាសះស្បើយ៤៥៦៧នាក់។ ថៃមានអ្នកឆ្លង២៩៨៨នាក់ ស្លាប់៥៤នាក់ និងជាសះស្បើយ២៧៤៧នាក់។ វៀតណាម មានអ្នកឆ្លង ២៧១នាក់ ជាសះស្បើយ២៣២នាក់។
ដោយឡែកមីយ៉ាន់ម៉ា ជាប្រទេសនៅតំបន់អាស៊ាន ដែលមានអ្នកឆ្លងក្រោយគេនោះ តែឥឡូវ មានអ្នកឆ្លងកើនឡើង ១៦១នាក់ ស្លាប់៦នាក់ និងជាសះស្បើយ៤៩នាក់។ ប្រ៊ុយណេមានអ្នកឆ្លង១៣៨នាក់ ស្លាប់ម្នាក់ និងជាសះស្បើយ១៣១នាក់។
ប្រទេសកម្ពុជា ក្នុងរយ:ពេលជាច្រើនថ្ងៃមកនេះ មិនអ្នកឆ្លងថ្មីទេ ដោយមានអ្នកឆ្លង១២២នាក់ ជាសះស្បើយ១២០នាក។ ឡាវ មានអ្នកឆ្លង១៩នាក់ ជាសះស្បើយ៩នាក់៕