បាត់ដំបង់៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១១៖៣០នាទី នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដោយទី១-ឈ្មោះ ហម ចិត្រា ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី២-ឈ្មោះ គុជ មាលា ហៅធំ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន ៥ថង់ ទម្ងន់ ១២២,៧៨ក្រាម
២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១
៣-ទូរស័ព្ទដៃចំនួន២
៤-កាបូបប្រាក់ចំនួន១
៥-សម្ភារ:សម្រាប់ច្រករំលែកគ្រឿងញៀន និងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
គួរឱ្យដឹងថា នាពេលនេះការិយាល័យជំនាញខេត្តបាត់ដំបង កំពុងសាកសួរ ស្រាវជ្រាវ និងរៀបចំបញ្ជូនជនសង្ស័យទាំង២ខាងលើ ទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ ភាព