Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកឯកទេសចិន៖ មិនទាន់ដល់ពេលត្រូវប្រើកម្លាំងទៅលើកោះតៃវ៉ាន់នោះឡើយ

អ្នកឯកទេសយោធាចិន ​លោក ​Qiao Liang  បានបញ្ជាកថា ការវាយប្រហារកោះតៃវ៉ាន់ នាពេលនេះ នឹងធ្វើចិនប្រឈមនឹងការខាតបង់ ទាំងយុទ្ធសាស្ត្រ​ ភូមិសាស្ត្រ​នយោបាយ និងសេដ្ឋកិច្ច​។

សារព័ត៌មាន​ SCMP ​បានផ្សាយថា អ្នកឯកទេសយោធាចិន បញ្ជាក់ថា ទីក្រុងប៉េកាំង មិនត្រូវប្រើប្រាស់ កម្លាំងយោធាទៅលើកោះតៃវ៉ាន់ នាពេលនេះឡើយ ដោយសារតែការឆ្លងរាលដាលកូវីដ១៩​កាន់តែខ្លាំង​។

លោក​ Qiao Liang សាស្ត្រាចារ្យ នៃមហាវិទ្យាល័យការពារជាតិរបស់តៃវ៉ាន់ បានប្រកាសថា​ ពេលនេះចិនត្រូវតែផ្តោតទៅលើការ​បង្កើន​ស្មារតីជាតិ ហើយមិនត្រូវវាយប្រហារទៅលើកោះតៃវ៉ាន់នោះឡើយ។ លោកបន្តទៀតថា ​«គោលដៅចុងក្រោយរបស់ចិន គឺមិនមែន ឯកភាពជាមួយតៃវ៉ាន់នោះឡើយ គឺការបង្កើនទស្សនជាតិនិយម​ទៅលើពលរដ្ឋ ទាំង ១,៤ពាន់លាននាក់ នឹងបង្កើនជីវភាព​រស់នៅរបស់​ពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

លោកបន្តទៀតថា ការវាយប្រហារកោះតៃវ៉ាន់ គឺជាជម្រើសដ៏គ្រោះថ្នាក់ មិនខុសអ្វី​ពី «ស៊ុតនៅក្នុងថង់តែមួយ» គឺបង្កឲ្យខូចខាត បែក​ទាំងសងខាង។

លោក Qiao បានបន្តទៀតថា ​អាមេរិកកំពុងតែទប់ទល់​ នៅក្នុងសង្គ្រាមកូវីដ​១៩​ ហើយពេលនេះ​កម្លាំងទាហានអាមេរិក​បានចុះ​ខ្សោយយ៉ាងខ្លាំង ។ ទាំងនោះ​អាចនាំមកនៅឱកាសល្អដល់យុទ្ធសាស្ត្រ​របស់ចិន ​ប៉ុន្តែវាមិនទាន់គ្រាប់គ្រាន់​ សម្រាប់បំបែក ភាពរឹងមាំង​របស់អាមេរិកនៅឡើយទេ៕ ប្រែសម្រយលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9195094