Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អូស្រ្ដាលីខាតបង់សេដ្ឋកិច្ច៤ពាន់លានដុល្លារ ក្នុង១សប្ដាហ៍ ដោយសារកូវីដ១៩

ការបិទប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩នេះ កំពុងតែធ្វើឲ្យ​អូស្ដ្រាលី ប្រឈមនឹងការខាត​បង់ថវិកាយ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដោយក្នុងមួយសប្ដាហ៍​ ត្រូវ​ខាតអស់៤ពាន់លានដុល្លារអូស្រ្ដាលី ឬស្មើនឹង២,៥ពាន់លានដុល្លារអាមេរិក។

បើគិតត្រឹមវេលារសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ប្រទេសអូស្រ្ដាលី មានអ្នកឆ្លងវីរុសកូវីដ​​១៩ ចំនួន៦៨៤៧នាក់ ក្នុងនោះស្លាប់៩៦នាក់ និងជាសះស្បើយ ៥៨៨៦នាក់។ ដោយសារតែ​បញ្ហានេះ ទើបអាជ្ញាធរអូស្រ្ដាលីបានបិទប្រទេស ដើម្បីជាវិធានការទប់​ស្កាត់ កុំឲ្យមេរោគ​ដ៏​កាច​សាហាវនេះរាតត្បាតបន្ដទៀត។

បើយោងតាមតួលេខរបស់ប្រទេសអូស្រ្ដាលី ចេញផ្សាយ នៅថ្ងៃទី៥ ខែឧសភា បានឲ្យដឹងថា ការបិទ​ប្រទេស​នេះ កំពុងតែធ្វើឲ្យ អូស្រ្ដាលី ខាតបង់សេដ្ឋកិច្ច ៤ពាន់លានដុល្លារអូស្រ្ដាលី​ ជារៀង​រាល់សប្ដាហ៍។ រីឯបុគ្គលិក និងកម្មកររាប់លាននាក់ បានបាត់បង់ការងាររបស់ពួកគេ​ផងដែរ។ ប៉ុន្ដែនៅពេលនេះ អូស្រ្ដាលី​ក៏កំពុងតែទ​ទួលបានជោគជ័យ ក្នុងការ​កាត់បន្ថយ​ការ​រីករាលដាលនៃកូវីដ១៩ មានករណីថ្មីតែមួយ ឬក៏សូន្យករណី  នៅតាមតំបន់​ជាច្រើនទៀត។

ទោះជាយ៉ាងណា លោក Joshden Frydenberg ប្រធានធនាគារអូស្រ្ដាលី បានថ្លែងថា ការរឹត​ត្បិតលើចលនា និងការប្រមូលផ្តុំ ដែល ត្រូវ បានរៀបចំឡើង ដើម្បីបញ្ឈប់ការរីករាលដាល នៃ​ជំងឺនេះ ក៏កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។

លោក Josh Frydenberg បានបញ្ជាក់ថា ការរឹតបន្ដឹងនេះ នៅតែមានជាច្រើនសប្ដាហ៍បន្ថែម​ទៀត។ ប៉ុន្ដែករណីនេះបានធ្វើឲ្យអូស្រ្ដាលី ខាតបង់សេដ្ឋកិច្ច ៤ពាន់លានដុល្លារអូស្រ្ដាលី ដោយ​សារ​ការបន្ថយនូវសកម្មភាពសេដ្ឋកិច្ច ការកាត់បន្ថយនូវការប្រមូលផ្ដុំកម្លាំងពលកម្ម បន្ថយនូវសកម្មភាពផលិត និងការប្រើប្រាស់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9194954