Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រឹទ្ធសភាបារាំងច្រានចោលគម្រោង​ លុបច្បាប់គម្លាតសង្គម

ព្រឹទ្ធសភាបារាំង កាលពីថ្ងៃទី​៤ ខែឧសភា បានច្រានចោលគម្រោងលុបច្បាប់គម្លាតសង្គម​របស់រដ្ឋាភិបាល​ ដោយសារតែ​ស្ថានភាព​កូវីដ ១៩ នៅក្នុងប្រទេសនេះ មិនទាន់ល្អប្រសើរនៅឡើយ។

បណ្តាសមាជិកព្រឹទ្ធសភាបារាំង​​​បានស្នើដល់រដ្ឋាភិបាល ឲ្យត្រួតពិនិត្យឡើងវិញ​ ៊ពីការលុបច្បាប់ ថាតើបានធា​នា​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​ដែរឬទេ? បើតាមគម្រោង នៅថ្ងៃទី​១១ ខែឧសភា​ បារាំង​នឹងចាប់ផ្តើមបើកសាលារៀនឡើងវិញ ក៏ដូចជា ដំណើរការ​ស្ថានប័ន​ផ្សេងៗរបស់រដ្ឋ។ 

បើតាមតួលេខ គិតមកដល់ថ្ងៃទី​៥ ខែឧសភា ​​មានអ្នកស្លាប់ដោយកូវីដ១៩​កើនឡើងដល់ទៅជាង​២៥ពាន់នាក់ និងឆ្លងជាង​១៦៩ពាន់​នាក់។ បច្ចុប្ប នៅមានអ្នកជំងឺ​កំពុងសម្រាកព្យបាល ជាង​២៥ពាន់នាក់ ក្នុងនោះមាន​ជិត៣៧០០នាក់ ត្រូវមើលថែយ៉ាងពិសេស។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍បារាំង បានត្រៀមលក្ខណៈហោះហើរ នៅថ្ងៃទី​១១ ខែឧសភា ហើយអ្នកដំណើរទាំងអស់ ត្រូវតែ ពាក់ម៉ាស់ការពារជាចំាបាច់។

ក្រៅពីប្រទេសបារាំង ក៏មានប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប កាត់បន្ថយការរឹតត្បិត ក្នុងនោះបានហាមប្រាមមនុស្សមានវ័យ ចាប់ពី​៦៥​ឆ្នាំឡើង កាត់បន្ថយការធ្វើដំណើរ នៅក្រៅផ្ទះ​។ ចំណែកមនុស្សមានមានវ័យ​ ចាប់ពី​២០ឡើងទៅ មានសិទ្ធិដើរទៅ​ចេញក្រៅបាន​ជា​ធម្មតា៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9194943