Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ការពារកូវីដ១៩ ឆ្នាំនេះ កម្ពុជាមិនប្រារព្ធ ទិវាអនាម័យដៃ ៥​ ឧសភា ទេ

​ភ្នំពេញ៖ ទិវាអនាម័យដៃ ៥ ឧសភា ឆ្នាំនេះធ្វើឡើង ក្រោមប្រធានបទ អនាម័យដៃ គឺសង្គ្រោះជីវិត។ ជារៀងរាលឆ្នំា កម្ពុជាតែងប្រារព្ធទិវានេះ ប៉ុន្តែឆ្នាំនេះដោយសារតែ រក្សាគម្លាតសង្គម និងគម្លាតបុគ្គល ដើម្បីពារការរីករាលដាល ជំងឺកូវីដ១៩ កម្ពុជាមិនបានធ្វើដូចឆ្នាំមុនៗទេ។ នេះបើតាម សារអប់រំសុខភាព របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០នេះ។

តាមរយៈសារអប់រំសុខភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អនាម័យដៃ ជាវិធានមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុត​សម្រាប់ពិភពលោកយើង ក្នុងការទប់ស្កាត់ និងកាត់បន្ថយការរីករាលដាល និងការការពារការចម្លងមេរោគនានា ជាពិសេសក្នុងបរិបទ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបង្កហានិភ័យសាធារណៈ និងកំពុងតែរាតត្បាតជាសកលលើពិភពលោក ព្រមទាំងដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។

ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធនានា បាននឹងកំពុងជំរុញការអនុវត្តនូវ អនាម័យដៃទូទាំងប្រទេស ក្នុងចំណោមមន្ត្រីផ្តល់ សេវាសុខាភិបាល និងក្នុងចំណោមសាធារណជនទូទៅ ដើម្បីរួមចំណែកកាត់បន្ថយការចម្លងរោគក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនៃទិវាដ៏មានសារៈសំខាន់នេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្រសួងមន្ទីរ ស្ថាប័ននានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងអស់ មេត្តាយកចិត្តទុកដាក់ ក្នុងការធ្វើអនាម័យដៃឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនគុណភាព ​និងសុវត្ថិភាព នៃសេវាសុខាភិបាល ទប់ស្កាត់ការរាតត្បាត ជំងឺផ្សេងៗ ដើម្បីសុខភាពល្អទាំងអស់គ្នា៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9194913