Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋក្នុងខេត្តណានប្រទេសថៃទទួលបានការកាត់សក់ដោយឥតគិតថ្លៃពីសំណាក់ទាហានមួយក្រុម

ក្រុមទាហានមួយក្រុមនៃខេត្តណានប្រទេសថៃបានបង្កើតក្រុមជាងកាត់សក់ជំនាញដើម្បីកាត់សក់ដោយឥតគិតថ្លៃដល់ប្រជាជននៅ​ជនបទក្នុងខេត្តនេះ​។

អង្គភាពនេះត្រូវបានគេដាក់ពង្រាយនៅតាមភូមិនានាក្នុងសង្កាត់ Muang, Wiang Sa, Na Noy, Na Muen និង Mae Charin ដែលបច្ចុប្បន្ននេះមនុស្សភាគច្រើនមានសក់វែងពីព្រោះហាងកាត់សក់ទាំងអស់នៅក្នុងខេត្តត្រូវបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ «អ្នកកាត់សក់» គឺជាក្រុមមនុស្សដែលមានបំពាក់នូវឧបករណ៍កាត់សក់ និងត្រូវកាត់ជូនអ្នកភូមិតាមសហគមន៍ដាច់ស្រយាលនៅក្នុងខេត្តណាន។

រូបតំណាង

លោកវរសេនីយ៍ទោ Bundhitបានមានប្រសាសន៍ថាពលរដ្ឋពេញចិត្តជាខ្លាំងក្នុងសកម្មភាពមួយនេះ។ ប្រជាជនភាគច្រើនពេញចិត្តហើយគាំទ្រសេវាកម្មមួយនេះណាស់ ព្រោះមិនចាំបាច់ចំណាយប្រាក់សម្រាប់សេវាកម្មនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9194783