ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យការងារជាង១០០លាននាក់ ជាពិសេសនៅក្នុងការវិស័យធ្វើដំណើរ និងទេសចរណ៍នៅទូទាំងពិភពលោក រងនូវហានិភ័យ និងការគំរាមកំហែង ។
ប្រភព Arirang បានផ្សាយថា យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក បានបញ្ជាក់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ថាការងារដែលប្រថុយប្រថានទាំងនោះ គឺជិត ៧៥ លាននាក់ ស្ថិតនៅក្នុងប្រទេស G20 ។
ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា ការងាររាប់លានត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃ ។
ការសិក្សាបង្ហាញទៀតថា ការខាតបង់ធំបំផុតគឺនៅប្រទេសតំបន់អាស៊ី មានជាង ៦៣ លាននាក់ និងនៅអាមេរិកជាង ១៤ លានការងារ ។
ការខាតបង់គិតជាទឹកប្រាក់ត្រូវបានគេព្យាករថា មានប្រហែលរហូតដល់ ២,៧ ពាន់ពាន់លានដុល្លារអាមេរិក ៕ ប្រែសម្រួលដោយ៖ thach yat