មន្ត្រីសូម៉ាលី បានប្រកាសឲ្យដឹងថា យន្តហោះធុនតូចដឹកបរិក្ខារពេទ្យរបស់ប្រទេសកេនយ៉ា បានធ្លាក់នៅស្រុក Bardale ភាគខាងត្បូង ប្រទេសសូម៉ាលី។
បើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងចរាចរណ៍សូម៉ាលី លោក Mohamed Salad បានប្រកាសថា ក្នុងហេតុការគ្រោះថ្នាក់នោះបណ្តាលឲ្យមានមនុស្សនៅលើយន្តហោះ៦នាក់ស្លាប់នោះ ក្នុងនោះមាន អាកាសយានិកម្នាក់ ជំនួយការម្នាក់ វិស្វករម្នាក់ អាកាសយានិកស្តារម្នាក់ និង បុគ្គលិកអាកាសចរណ៍ ២នាក់ ។
លោក Salad បានបញ្ជាក់ថា មកទល់ពេលនេះរកឃើញជនរងគ្រោះ៥នាក់ ហើយក្រុមជំនាញបានទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ។
សារព័ត៌មានសូម៉ាលីបានផ្សាយថា យន្តហោះជួបគ្រោះថ្នាក់ខាងលើជារបស់ក្រុមហ៊ុនអាកាសចរណ៍ African Express Airways ហោះហើរចេញពីទីក្រុង Mogadishu ឆ្ពោះទៅកាន់ ទីក្រុង Baidoa និងស្រុកBardale របស់សូម៉ាលី។ យន្តហោះខាងលើដឹកបរិក្ខារពេទ្យ សម្រាប់ទប់ស្កាត់ការឆ្លងកូវីដ១៩៕ ប្រែសម្រួលដោយ MEO