ការត្រលប់មកកាន់ទឹកដី Turin ប្រទេសអ៊ីតាលីវិញពីកោះ Madeira របស់ Cristiano Ronaldo នៅមិនទាន់បានដល់គោលដៅនៅឡើយទេ ក្រោយការហោះនោះត្រូវបានពន្យាពេលកាលពីរសៀលថៃ្ងចន្ទកន្លងទៅ ដោយសារការរឹតត្បិតពីសំណាក់អាជ្ញាធរប្រទេសអេស្ប៉ាញ។
ព័ត៌មាននេះបានកើតឡើង ក្រោយក្រុមសេះបង្កង់ Juventus បានធើ្វការកោះហៅកីឡាករទាំងអស់របស់ខ្លួនឲ្យត្រលប់មកកាន់ក្លឹបដើម្បីចូលរួមហ្វឹកហាត់វិញ ស្របពេលលីគ Serie A នឹងត្រៀមបើកដំណើរការឡើងវិញ។
ស្របពេលដែលកីឡាករមួយចំនួនបានមកកាន់ប្រទេសអ៊ីតាលីវិញនោះ Ronaldo នៅតែមិនទាន់អាចហោះមកកាន់គោលដៅនោះទេ ក្រោយការរឹតត្បិតការធើ្វដំណើរចេញចូលពីសំណាក់អាជ្ញាធរក្នុងប្រទេសអេស្ប៉ាញ៕
ប្រភព៖ Dailymail