បន្ទាប់ពីបានបង្ហាញការហួសចិត្ត ក្រោយទទួលបានវិក្ក័យប័ត្រថ្លៃភ្លើងកាលពីខែមុនឡើងខ្ពស់ហួសស្មាន ស្រាប់តែថ្មីៗនេះ តារាសម្ដែងថៃល្បីឈ្មោះច្រើនតែដើរតួបែបកំប្លែង លោក Mick Baromvudh បានសម្រេចចិត្តជ្រើសរើសវិធីធម្មជាតិដោយខ្លួនឯង ដើម្បីសន្សំសំចៃអគ្គិសនីនៅក្នុងផ្ទះ។
វិធីសំចៃភ្លើងរបស់ Mick គឺខ្លួនលោកផ្ទាល់សុខចិត្តចេញមកអង្គុយនៅខាងក្រៅផ្ទះរាល់ថ្ងៃ រហូតត្រូវបែកញើសពេញខ្លួន ហើយលោកបានបើកម៉ាស៊ីនត្រជាក់ក្នុងផ្ទះតែមួយបន្ទប់ប៉ុណ្ណោះសម្រាប់ភរិយា និងកូនរបស់លោក។ ក្រោយពីធ្វើបែបនេះ Mick បានឲ្យដឹងថា លោកនឹងរង់ចាំមើលវិក័យប័ត្រនៅពេលបន្ទាប់ តើទៅជាយ៉ាងណាវិញ។
គួរបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតារាថៃ Mick ត្រូវធ្វើបែបនេះ ក៏ព្រោះតែកាលពីខែមុន ថ្លៃភ្លើងនៅផ្ទះរបស់លោក បានលោតហក់ឡើងខ្ពស់មិនធម្មតា រហូតដល់ទៅជាង១ម៉ឺនបាត ពោលលើសពីសព្វមួយដង ធ្វើឲ្យតារាប្រុសរូបនេះធ្លាប់បានសម្លែងការហួសចិត្តជាខ្លាំងនៅលើអ៊ីនស្តាក្រាម កាលពីពេលកន្លងទៅ៕