Toyota ទើបតែបានប្រកាសថាខ្លួនលក់រថយន្តប្រភេទ Hybrid បានសរុបចំនួន ១៥លានគ្រៀងហើយ នៅទូទាំងពិភពលោក។
Toyota គឺជាអ្នកផ្តួចផ្តើមគំនិតបង្កើតរថយន្តប្រភេទ Hybrid និងបានចេញលក់រថយន្ត Prius ស៊េរីដំបូងបង្អស់នៅក្នុងឆ្ណាំ១៩៩៧។ រហូតមកទល់ពេលនេះ Toyota នៅតែឈរជើងជាអ្នកនាំមុខផ្នែករថយន្ត Hybrid ដដែល។
Toyota ត្រូវចំណាយពេលតាំងពីឆ្នាំ១៩៩៧ ដល់ ២០១៣ ទើបអាចលក់រថយន្ត Hybrid បានសរុប ៥លានគ្រឿង និងបាន ១០លានគ្រឿងនៅក្នុងឆ្នាំ២០១៧។ គួរឲ្យដឹងថា Toyota និង Lexus មានរថយន្តប្រភេទ Hybrid សរុបចំនួន ៤៤ម៉ូដែលឯណោះ៕