Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Sterling ត្រៀមទទួលលុយដល់ទៅ ១០០លានផោន ដោយសាររឿងនេះ

Raheem Sterling ត្រូវបានគេរាយការណ៍ថា នឹងទទួលបានប្រាក់រហូតដល់ទៅ ១០០លានផោន ក្នុងការក្លាយជាអត្ដពលិករបស់ក្រុមហ៊ុនផលិតសម្ភារកីឡា Puma ក្រោយពីកុងត្រារបស់គេជាមួយ Nike ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ខែ្សប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City ដែលនឹងក្លាយជាអត្ដពលិកដែលរកចំណូលបានច្រើនជាងគេរបស់ Puma នេះ ក៏ត្រូវបានក្រុមហ៊ុនមួយចំនួនដែលមានដូចជា Adidas, New Balance និង Under Armour ទាក់ទងផងដែរ។

យ៉ាងណាមិញ ជាមួយនឹងការផុតកុងត្រារបស់គេជាមួយ Nike នៅថៃ្ងទី៣០ ខែមិថុនាខាងមុខនេះ, បើតាម Sky Sports បានឲ្យដឹងថា Puma ដែលជាផ្គត់ផ្គង់សម្ភារកីឡារបស់ Man City ស្រាប់នោះ ត្រូវបានគេរំពឹងថា នឹងចងជើង Sterling ដើម្បីឲ្យរូបគេក្លាយជាអត្ដពលិករបស់ខ្លួន ក្នុងកញ្ចប់ទឹកប្រាល់រហូតដល់ទៅជាង ១២៤លានដុល្លារអាមេរិក (១០០លានផោន)៕

ប្រភព៖ Daiymail

from: https://tnaot.com/km/m/detail/article/9192977