Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុន Samsung វិនិយោគ ១០ ភាគរយ នៃប្រាក់ចំណូលសរុប សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍

ក្រុមហ៊ុន Samsung បានប្រកាសលទ្ធផលប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនកាលពីសប្តាហ៍មុន ហើយថ្ងៃទី៤​ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុន Samsung បានបង្ហាញថា តើប្រាក់ចំណូលរបស់ខ្លួនចំនួនប៉ុន្មាន នឹងចំណាយទៅរកសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍។ 

តាមការចេញផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានចំណាយទឹកប្រាក់ចំនួន ៥,៣៦ ពាន់ពាន់លានវ៉ុន (ប្រហែល ៤,៣៦ ពាន់លានដុល្លារ) លើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍តែក្នុងរវាងខែមករា និងខែមីនា ឆ្នាំ២០២០ ។

ប្រភពបន្តថា ការវិនិយោគបានកើនលើសកំណត់ត្រាផ្ទៃក្នុង កាលពីគ្រាមុន ដែលមានចំនួន ៥,៣២ ពាន់ពាន់លានវ៉ុន នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ។

តួលេខដែល Samsung បានប្រកាស គឺស្មើនឹង ៩,៧ ភាគរយការលក់សរុប គឺច្រើនជាងការវិនិយោគចំនួន ៩,៦ ភាគរយកាលពី១២ខែមុន ។ ក្រុមហ៊ុន Samsung បានគ្រប់គ្រងបំបែកកំណត់ត្រាមួយទៀត នៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ-លុយភាគច្រើនចំណាយក្នុងរយៈពេលដប់ពីរខែ គឺ ២០,១៩ពាន់ពាន់លានវ៉ុន ដែលកើនលើសកម្រិត២០ពាន់ពាន់លានវ៉ុនជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ។

ក្រុមហ៊ុនកូរ៉េមួយនេះបានបញ្ជាក់ថា ខ្លួននឹងបន្តការវិនិយោគ និងការអភិវឌ្ឍ ដូចដែលបានគ្រោងទុក ហើយជំងឺរាតត្បាតកូវីដ១៩នោះ ទំនងជាមិនប៉ះពាល់ដល់ដំណើរការនេះឡើយ ​។ ប្រភព យ៉ុនហាប បានផ្សាយថា ក្រុមហ៊ុន Samsung ទទួលបានប៉ាតង់ជាង ១៨០,០០០ នៅជុំវិញពិភពលោក ដែលក្នុងនោះមាន ៥.០៧៥ប៉ាតង់ ស្ថិតនៅកូរ៉េខាងត្បូង និងជាង ៨.៧០០ប៉ាតង់ នៅសហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9192909