តារាសម្ដែងស្រី Suzy និងតារាសម្ដែងប្រុស Nam Joohyuk ថ្មីៗនេះ ត្រូវបានគេដឹងថាអ្នកទាំងពីរ កំពុងតែចាប់ដៃគូសម្ដែងរួមគ្នាក្នុងរឿងភាគថ្មីមួយ។
‘Sandbox’ គឺជារឿងភាគថ្មីមួយរបស់អ្នកទាំងពីរ ដែលត្រូវបានគេប្រទះឃើញពួកគេ នៅតាមដងផ្លូវក្នុងទីក្រុងនៃចំណតរថយន្តក្រុង ក្នុងសម្លៀកបំពាក់សាមញ្ញ កំពុងថតក្នុងឈុតឆាកសម្ដែងមួយក្នុងរឿងថ្មីនេះ។
បើតាមការឱ្យដឹងក្នុងសាច់រឿងខ្លះៗរបស់ ‘Sandbox’ គឺ Suzy ត្រូវបានដើរតួជា Seo Dalmi ដែលជាអ្នកធ្វើការនៅមហាវិទ្យាល័យ ដោយទម្លាក់ការងារប្លែកៗជាច្រើន ហើយក្តីស្រមៃរបស់នាងគឺចង់បើកក្រុមហ៊ុនមួយចាប់ផ្តើមឡើងដោយខ្លួនឯង។ ចំណែកឯលោក Nam Joohyuk បានដើរតួជា Nam Dosan នៅក្នុង Samsan Tech។
គួរបញ្ជាក់ផងដែរថា សម្រាប់រឿងភាគថ្មី ‘Sandbox’ នឹងត្រៀមចាក់បញ្ចាំងជាផ្លូវការនៅក្នុងចុងឆ្នាំនេះ៕