Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្រឹម៤ខែដើមឆ្នាំ២០២០ កម្ពុជានាំចេញសណ្តែកដីទៅកាន់ប្រទេសម៉ាឡេស៊ីជាង ៣២,៦៤តោន

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែដើមឆ្នាំ ពោលគឺពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ប្រទេសម៉ាឡេស៊ីបានទទួលទិញសណ្តែកដីពីកម្ពុជានៅក្នុងបរិមាណប្រមាណជា ៣២,៦៤ តោន។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមការបញ្ជាក់បានឱ្យដឹងថា កន្លងមកសណ្តែកដី គឺជាដំណាំដែលកសិករកម្ពុជាដាំសម្រាប់តែការផ្គត់ផ្គងនៅក្នុងស្រុក និង ការដោះដូរក្រៅប្រព័ន្ធជាមួយនឹងប្រទេសជិតខាងតែប៉ុណ្ណោះ។ ការដោះដូរផលិតផលសណ្តែកដី គឺកន្លងមក បានប្រពឹត្តទៅតាមរយៈឈ្មួញកណ្តាល ហើយនាំចេញទៅវៀតណាម ទៅថៃ ជាដើម។

ដំណាំសណ្តែកដី ត្រូវបានគេដឹងថា គឺជាដំណាំដែលកសិករកម្ពុជាតែងតែដាំ សឹងតែគ្រប់តំបន់នៅទូទាំងប្រទេស។ ដីដែលអាចដាំដុះដំណាំសណ្តែកដីនេះបាន គឺជាប្រភេទល្បាយខ្សាច់ពោលគឺជាដីមានសភាពធូរ។ ជាទូទៅដំណាំប្រភេទនេះ កសិករកម្ពុជាតែងតែដាំមុនចូលឆ្នាំខ្មែរ និងមានរយៈពេលដាំប្រមាណ៤ទៅ៥ខែ។ វាគឺជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេក ។ សណ្តែកដីអាចធន់ទ្រាំនឹងកម្តៅបានមិនលើសពី៣៨អង្សាសេ។

សណ្តែកដី គឺជាប្រភេទដំណាំមើមម្យ៉ាង ដែលពលរដ្ឋកម្ពុជានិយមយកវាមកធ្វើជាអាហារ ជាបង្អែម ជារបស់ដែលទទួលទានលេងកំដរមាត់ ដោយស្ងោរ លីង និងការកែច្នៃផ្សេងៗទៀត ។ សណ្តែកដី ក៏ជាគ្រឿងផ្សំសម្រាប់មុខម្ហូបបែបប្រពៃណីជាច្រើនផងដែរ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9192858