Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមតាលីបង់ទទួលស្គាល់ការវាយប្រហារនៅមជ្ឈមណ្ឌលយោធាអាហ្វហ្គានីស្ថាន ខេត្ត Helmand

ក្រុមឧទ្ទាមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយនៅឯមជ្ឈមណ្ឌលយោធាមួយកន្លែងនៅ ខេត្ត Helmand ភាគខាងត្បូង របស់ប្រទេសអាហ្វហ្គានីស្ថាន ។ 

(រូបភាពវាយប្រហារនាពេលកន្លងមក)

ប្រភពរ៉យទ័រ​បានផ្សាយថា មជ្ឈមណ្ឌល​យោធានេះ ជាកន្លែងដែលមានមន្ត្រី​យ៉ាងហោចណាស់១៥០នាក់ ជាសមាជិកកងកម្លាំងអាហ្វហ្គានីស្ថាន និងក្រុមចារកម្មរបស់ប្រទេសនេះ ឈរជើងនៅទីនោះ ។

មន្ត្រីរដ្ឋាភិបាល និងក្រុមតាលីបង់បានអះអាងថា ការបំផ្ទុះគ្រាប់បែកបានកើតឡើងនៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។

(រូបភាព៖ ការវាយប្រហារ​កន្លងមក)

អ្នកនាំពាក្យក្រុមតាលីបង់ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលរាប់សិបនាក់ត្រូវបានសម្លាប់និងរងរបួសនៅក្នុងការវាយប្រហារនេះ ៕ ប្រែសម្រួលដោយ៖​thach yat

from: https://tnaot.com/km/m/detail/article/9192829