ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ១១នាក់ពាក់ព័ន្ធករណីលួច ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ទៅតុលាការ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០២នេះ។
តាមរបាយការណ៍របស់នគរបាលខណ្ឌសែនសុខបានអោយដឹងថា ជនសង្ស័យទាំង១១នាក់នេះ ជាប់ពាក់ព័ន្ធនឹងករណី លួច ៣នាក់ ករណី ជួញដូរ២នាក់ ករណីប្រើប្រាស់គ្រឿងញៀន៦នាក់។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅ បង្ក្រាបឲ្យបានទាន់ពេលវេលា៕ ដោយ៖ ផេង ភាព