សារព័ត៌មាន The Sun បានសម្ភាសន៍ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ស្តីពីអ្វីដែលបានកើតឡើង ចំពោះរូបលោក ក្នុងរយៈពេល១សប្តាហ៍ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ។
លោក Boris Johnson បានប្រកាសថា លោកបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ដំណាក់កាលលោកស្លាប់ ដោយកូវីដ១៩ កាលពីខែមេសាកន្លងមក ក្នុងពេលដែលអង់គ្លេសមានអ្នកស្លាប់ច្រើន ដោយកូវីដ១៩។
លោក Boris Johnson បានបញ្ជាក់ថា ក្នុងពេលដែលលោកត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះ ក្តីសង្ឃឹមរស់បន្តទៀតរបស់លោក មានតែ៥០ភាគរយប៉ុណ្ណោះ ដោយអាការជំងឺរបស់លោកធ្លាក់កាន់តែធ្ងន់ទៅៗ។ ទាំងលោក Johnson និងមន្ទីរពេទ្យ St Thomas នៅទីក្រុងឡុងដ៍ បានត្រៀមលក្ខណៈ ក្នុងពេលលោកស្លាប់ដោយកូវីដ១៩។ ប៉ុន្តែជាភពសំណាង នាយករដ្ឋមន្ត្រី មានការរីកចម្រើន ក្នុងការព្យាបាល ក្រោយរយៈពេល១សប្តាហ៍ ក៏បានធូរស្រាល ហើយបន្តទៅថែសុខភាពនៅឯផ្ទះវិញ ។ នាយករដ្ឋមន្ត្រីអង់គ្លេសបានវិលត្រឡប់ទៅធ្វើការវិញ នៅថ្ងៃទី២៧ ខែមេសា ។
បើតាមគម្រោង លោក Boris Johnson នឹងប្រកាសពីយុទ្ធសាស្ត្រទប់ស្កាត់កូវីដ១៩ថ្មី ដោយលុបច្បាប់បម្រាមមួយចំនួនផងដែរ ។ ប៉ុន្តែការកាត់បន្ធូរបន្ថយការរឹតត្បិតនៅតំបន់ដែលមិនមានការឆ្លងច្រើនតែប៉ុណ្ណោះ។ កាលពីថ្ងៃទី៣ ខែឧសភា អង់គ្លេសមានអ្នកស្លាប់ថ្មី ៣១៥នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើង២៨ ៤៤៦នាក់ ហើយតួលេខនេះ គឺខ្ពស់លំដាប់ទីពីរ នៅអឺរ៉ុប និងទី៣ នៅលើពិភពលោក ៕ប្រែសម្រួលដោយMEO