Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Unai Emery បង្ហើបពីកីឡាករម្នាក់ ដែលលោកគិតថា អាចប្រជែងជាមួយ Messi និង Ronaldo បាន

ខែ្សប្រយុទ្ធឆ្នើម Neymar គឺមានទេពកោសល្យយ៉ាងអស្ចារ្យ ហើយថៃ្ងណាមួយរូបគេនឹងអាចដណ្ដើមតំណែង Messi និង Ronaldo ក្លាយជាកីឡាករល្អជាងគេថែមទៀតផង, នេះបើតាមអតីតគ្រូបង្វឹកលោក Unai Emery។

កីឡាកររបស់ក្រុមជម្រើសជាតិប្រេស៊ីលនេះ បានធើ្វការជាមួយអតីតគ្រូ Arsenal នៅរដូវកាលឆ្នាំ២០១៧ ពោលគឺនៅពេលដែល Neymar បានមកកាន់ PSG នៅឆ្នាំដំបូង។

«ខ្ញុំមានរដូវកាលដ៏អស្ចារ្យជាមួយគេ (Neymar)។ ខ្ញុំសិក្សាបានច្រើននិងស្វែងយល់ពីគេបានច្រើនអំឡុងហ្វឹកហាត់ និងក្នុងការប្រកួត។ Neymar មានទេពកោសល្យក្នុងខ្លួនរបស់គេ ថែមទាំងមានគុណភាពដែលមិនអាចប្រកែកបាន» Emery និយាយក្នុងកិច្ចសម្ភាសមួយ។

«ខ្ញុំគិតថា គេនឹងមានឱកាសដើម្បីដណ្ដើមតំណែង Messi និង Ronaldo ក្លាយជាកីឡាករល្អជាងគេលើលោក, ពេលនេះរូបគេនៅសល់ពេលច្រើនទៀតដើម្បីធើ្វរឿងនេះ»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9192617