ការបំផ្ទុះអាវុធនៅព្រំដែនកូរ៉េទាំងពីរ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែរហូតមកដល់ពេលនេះ កូរ៉េខាងត្បូង បានបញ្ជាក់ថា វាគ្រាន់តែជារឿងអចេតនា ខុសបច្ចេកទេសរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ។ ទាហានប្រទេសទាំងពីរ នៅតែមានទំនាក់ទំនងល្អនឹងគ្នាដដែល។
កាលពីយប់ ថ្ងៃទី៣ ខែឧសភា សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កន្លែងយាម នៅព្រំដែនកូរ៉េខាងត្បូងត្រូវគ្រាប់កាំភ្លើងបាញ់ចំពីកូរ៉េខាងជើង ដោយមិនដឹងពីមូលហេតុ។ នៅពេលនោះកូរ៉េខាងត្បូងក៏បានបាញ់តបតវិញ។ ប៉ុន្តែនៅយប់ ថ្ងៃទី៣ ខែឧសភា មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់នោះ គឺជារឿងចៃដន្យ ដោយអចេតនាតែប៉ុណ្ណោះ។
នាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង JCS បានបញ្ជាក់ថា ទាហានយាមល្បាត នៅព្រំដែន Cheorwon បានឮសូស្នូរកាំភ្លើង នៅវេលាម៉ោង៧ និង៤១នាទីព្រឹក ក្រោយមកក៏បានរកឃើញមាន៤គ្រាប់ ចំនឹងជញ្ជាំងកន្លែងយាម ។
ភា្លមៗនោះ ទាហានកូរ៉េខាងត្បូងក៏បានបាញ់២០គ្រាប់តបតវិញ ដោយមួយលើកបាញ់១០គ្រាប់ ។ ជាមួយគ្នានេះដែរ កម្លាំងទាហានកូរ៉េខាងត្បូង ក៏បានប្រកាសតាមឧឃ្ឃោសនស័ព្ទដល់ភាគីគូរ៉េខាងជើងផងដែរ។ការបាញ់នោះមិនមានអ្នកស្លាប់ ឬរងរបួសនោះឡើយ។
សកម្មភាពខាងលើបានកើតឡើង ក្រោយមេដឹនាំគីម ជុងអ៊ុន បង្ហាញវត្តមានជាសាធារណៈ ក្រោយបាត់ខ្លួនរយៈ២០ បង្កឲ្យមានការយល់ច្រឡំថា លោក គីម ត្រូវវះកាត់បេះដូង៕ ប្រែសម្រួលដោយ៖ MEO