Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក​ពង្រាយ​យន្តហោះ​ទម្លាក់គ្រាប់ធុនធ្ងន់​ និងកម្លាំងរាប់រយនាក់ទៅមូលដ្ឋានកោះ Guam

សហរដ្ឋអាមេរិក ​ត្រូវបានប្រភពព័ត៌មានផ្សព្វផ្សាយថា បានបញ្ជូន​យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ហើយនិង​កងកម្លាំងទាហាន​រាប់រយ​នាក់​ទៅកាន់ដែន​កោះ Guam ។ 

តាមការចេញផ្សាយ​របស់ប្រភព Sputnik កាលពីថ្ងៃទី​៣ ខែឧសភា បញ្ជាក់ថា ការដាក់ពង្រាយកងទ័ព និងគ្រឿងសឹក​នេះ ក៏ដើម្បីប្រឆាំង​នឹង​​ចិន ។ 

ប្រភពបន្តថា កងកម្លាំង​ជើងអាកាស​ប៉ាស៊ីហ្វិក​អាមេរិក ហៅកាត់ថា PACAF បានបញ្ជាក់ថា កងកម្លាំងជើងអាកាសអាមេរិក​បានផ្ទេរ​យន្តហោះទម្លាក់គ្រាប់បែក​៤គ្រឿង​ ធុន B-1B Lancer និងកម្លាំងជើងអាកាស​​ប្រហែល​២០០​នាក់ ពីមូលដ្ឋាន​ក្នុងរដ្ឋតិចសាស់ ទៅកាន់​មូលដ្ឋានជើងអាកាស Andersen នៅលើដែនកោះ Guam ។

ការដាក់ពង្រាយនេះ​ ត្រូវបានចាត់ទុកថា ជាការដាក់ពង្រាយបណ្តោះអាសន្ន ហើយវាបានកើតឡើង​​ ចំពេល​កំពុងមានភាពតានតឹង​ខ្លាំង​រវាងអាមេរិក និង​ចិន នៅជុំវិញ​ដែនសមុទ្រ​ចិនភាគខាងត្បូង ។ 

សប្តាហ៍មុននេះ ចិន​បានធ្វើសកម្មភាពបណ្តេញ​នាវាពិឃាត​បំពាក់ដោយកាំជ្រួចនាំផ្លូវ​អាមេរិក USS Barry មួយគ្រឿង ចេញពីដែនសមុទ្រចិនខាងត្បូង បន្ទាប់​ពី​នាវាចម្បាំងនេះ​​បានបង្ហាញខ្លួន ​នៅលើដែនទឹក​ដែលកំពុង​មានជម្លោះ ​រវាង​ចិន និងវៀតណាម ។ 

គួរបញ្ជាក់ថា ការដាក់ពង្រាយ​​នេះ មន្ទីរបញ្ចកោណ ​មិនបានបញ្ជាក់ច្បាស់លាស់​ទេ ថារយៈពេលវែងប៉ុន្មាន ចំពោះយន្តហោះ​ទម្លាក់គ្រាប់​បែក​ធុនធ្ងន់​​​​មានវត្តមាន នៅលើដែនកោះ Guam នោះ។ យន្តហោះ B-1B Lancer​ ពីដើមរៀង​មក ស្ថិតនៅតែ​ក្នុងមូលដ្ឋានជើងអាកាស Dyess Air Force ក្នុងរដ្ឋ Texas ។

សូមជម្រាបថា កាលពីថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២០ អាមេរិក​បានដក​យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ​​B-52 ចំនួន៥គ្រឿង​ចេញ​ពីមូលដ្ឋានយោធាជើងអាកាស ​នៅលើដែនកោះ Guam ឲ្យទៅកាន់​ដែនដីគោក​អាមេរិក​វិញ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9192497