នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នេះមានករណីភ្លើងឆេះតូបលក់ឥវ៉ាន់របស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានភ្លើងឆេះនេះដោយសារម្ចាស់ផ្ទះដែលជាអ្នកលក់សាំង បានចាក់សាំងឱ្យគេ ខណៈពេលដែលម៉ូតូកំពុងក្តៅ ក៏បណ្តាលឱ្យឆាបឆេះតែម្តង។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ាន់ សុភឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងប្រពន្ធឈ្មោះ ស្រ៊ុន លីដា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ត្រូវបានភ្លើងឆាបឆេះផ្នែកខាងមុខ តែមិនឆេះអស់ទាំងស្រុងនោះទេ៕ ដោយ ៖ សុង យូ