ឧប្បត្តិហេតុនេះ បានបណ្តាលឲ្យសមាជិកនាវិក២នាក់បាត់បង់ជីវិត និងអ្នកដំណើរជនជាតិអេស្ប៉ាញ៤នាក់ ដែលត្រូវបានគេសន្មត់ថានឹងធ្វើមាតុភូមិនិវត្តន៍ដោយសារការផ្ទុះឡើង ជីងឺ COVID-19 នៅក្នុងប្រទេស ។
កងទ័ពអាកាសបូលីវី (FAB)បានថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ថា យន្តហោះយោធាមួយគ្រឿងបានធ្លាក់ស្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ ។
កងកម្លាំងជើងអាកាសបូលីវីបានផ្សាយនៅលើបណ្តាញសង្គម Twitterបញ្ជាក់ថា “នៅថ្ងៃទី ២ ឧសភា ម៉ោងប្រហែល ១ និង ៤២ រសៀល [ម៉ោងនៅក្នុងតំបន់] យន្តហោះ Beechcraft Baron B-55 ដែលមានលេខកន្ទុយ FAB-០៥១ បានធ្លាក់ពេលដឹកជនជាតិអេស្ប៉ាញធ្វើមាតុភូមិនិវត្តន៍ ដែលជាផ្នែកមួយបេសកកម្មមនុស្សធម៌តាមអាកាស ក្នុងពេលហោះហើរពីតំបន់ Trinidad ទៅកាន់ Santa Cruz” ។
យោងតាមទិន្នន័យស៊ើបអង្កេតបឋមក្រុមនាវិកបានបញ្ជាក់ថា យន្តហោះនឹងវិលត្រឡប់ទៅកាន់ទីក្រុងTrinidadវិញ ដោយសារតែបញ្ហាម៉ាស៊ីន ប៉ុន្តែក្រោយមកយន្ដហោះបានបាត់ពីប្រព័ន្ធរ៉ាដា។
ក្រុមប្រឹក្សាស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ស៊ីវិលគ្រោងនឹងផ្តល់របាយការណ៍ស្តីពីមូលហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ក្នុងរយៈពេល៨ថ្ងៃក្រោយពីនេះ ៕ ប្រែសម្រួលដោយ៖ thach yat