ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ សម្តេច ទៀត បាញ់ បានសរសេរថា ក្នុងគ្រាសន្តិភាព មានជនមួយក្តាប់តូច បានតាំងខ្លួនជាអ្នកស្នេហាជាតិ ចង់មកសង្គ្រោះប្រទេស។ តែពេលជាតិមានអាសន្នដោយការគំរាមកំហែងពីមេរោគ COVID-19 ដូចជាមិនឃើញវត្តមានរបស់ក្រុមមួយក្តាប់តូចនោះឡើយ។
សម្តេចឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងថា ពួកគេ តែងតែរត់ចោលជាតិ និងប្រជាជនក្នុងគ្រាលំបាកវេទនា ទៅសម្ងំយកសុខតែរៀងខ្លួន ដូចពាក្យចាស់ពោលថា “ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន”។
ជាការពិត ក្រុមមួយក្តាប់តូចនោះ តែងតែបង្កភាពចលាចលផ្សេងៗក្នុងសង្គម មិនដែលចូលរួមជួយសង្គមសូម្បីបន្តិបន្តួចឡើយ គ្មានការងារធ្វើបែរជាទៅស្រែកនៅក្រៅប្រទេស ចង់ឲ្យគេផ្តាច់ជំនួយកម្ពុជាជាដើម។
មួយវិញទៀត ថ្មីៗនេះ កូវីដ១៩ កំពុងវាយលុកប្រជាពលរដ្ឋត្រូវការជំនួយជាច្រើន មិនឃើញមានអស់លោកមួយក្តាប់តូចនោះ ចេញមុខជួយចូលរួមដើម្បីជាតិឡើយ មានតែចាំឆ្កឹះរិះគន់គ្មានឧត្តមគតិ ទៅវិញ៕ ដោយ៖ ប៊ុនធឿន