កុមារាវ័យ ១៧ឆ្នាំ ម្នាក់ចាប់រំលោភប្អូនស្រីជីដូនមួយអាយុ ១៣ឆ្នាំ តែមិនបានសម្រេច កាលពីវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
ជនសង្ស័យមានឈ្មោះ ដារ៉ា សុខគង់ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ព.ច.ថ ភេទស្រី អាយុ ១៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវជាប្អូនជីដូនមួយជនសង្ស័យ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យបានមកដេកផ្ទះពូ-មីង ស្រាប់តែធ្វើសកម្មភាពចាប់ស្រាតខោកូនស្រីម្ចាស់ផ្ទះ ដែលត្រូវជាប្អូនជីដូនមួយ ក្នុងគោលបំណងរំលោភសេពសន្ថវៈ តែត្រូវបានក្មេងស្រីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏ស្រែកហៅឪពុកម្តាយឱ្យជួយទាន់ពេលវេលា។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកមេសាង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ