Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំងឺកូវីដ ១៩ ម្នាក់ចុងក្រោយនៅក្នុងខេត្តព្រះសីហនុ បានជាសះស្បើយហើយ

អ្នកជំងឺកូវីដ ១៩ ជនជាតិខ្មែរម្នាក់ចុងក្រោយដែលស្ថិតក្នុងខេត្តព្រះសីហនុ បានជាសះស្បើយហើយ នេះបើតាមការប្រកាសពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។

បើទោះបីជានៅក្នុងខេត្តព្រះសីហនុ លែងមានអ្នកផ្ទុកនូវជំងឺកូវីដ ១៩ និងពុំមានអ្នកឆ្លងទៀតក៏ដោយក្តី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងការពារឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាពិសេសលោកអភិបាលខេត្ត្ ក៏បានជំរុញឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទូទាំងខេត្ត បន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ កុំឱ្យមានការធ្វេសប្រហែសលើកិច្ចការពារទៅលើជំងឺរាតត្បាតសកលមួយនេះ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9189911