Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថភ្លើងព្រលះរថយន្តស្ទូចនៅលើផ្លូវដែកដែលជាផ្លូវអាទិភាព

នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក រវាងរថភ្លើងបុកជាមួយរថយន្តស្ទូចមួយគ្រឿងដែលឈប់ចតនៅលើផ្លូវរថភ្លើង ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា រថយន្តស្ទូចដែលឈប់ចតនៅលើផ្លូវដែកនេះជាប្រភេទរថយន្តម៉ាក Hyundai ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-3529 ដឹកបង្គោលភ្លើងដើម្បីស្ទូចដាក់នៅតំបន់នោះ លុះមកដល់ពេលវេលាកើតហេតុក៏ស្រាប់តែមានរថភ្លើងធ្វើដំណើរក្នុងទិសដៅចូលមកក្រុងព្រះសីហនុ បានមកដល់ និងបុកតែម្តង។

អ្នកបើកបររថភ្លើងមានឈ្មោះ អៀង វិរៈ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តស្ទូចបានរត់គេចខ្លួនបាត់ស្រមោល៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9189891