Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទំនាស់ពាក្យសម្តីក្នុងគ្រួសារ បណ្តាលឱ្យស្ត្រីជាប្រពន្ធដាច់ចិត្តលើកដៃប្រហារស្វាមី

បុរសម្នាក់ស្លាប់ដោយសារស្ត្រីជាប្រពន្ធទាញអំបែងកែវចាក់ទៅលើខ្លួនយ៉ាងរន្ធត់ កាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ កែវ សេង ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាប្តីជនបង្ក។ ចំណែកជនបង្កមានឈ្មោះ អ៊ុង ម៉ៅ ភេទស្រី អាយុ ៥៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ ទាំងពីរនាក់មានទីលំនៅក្នុងភូមិឃុំកើតហេតុដូចគ្នា។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះកើតឡើងដោយសារទំនាសពាក្យសម្តី។ បច្ចុប្បន្នសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនបង្ក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9189833