Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រឿងស្រវឹងត្រូវបានអនុញ្ញាតឱ្យលក់ឡើងវិញចាប់ពីថ្ងៃអាទិត្យនេះទៅ

រដ្ឋាភិបាលថៃបានថ្លែងកាលពីថ្ងៃសុក្រថា ការលក់ភេសជ្ជៈមានជាតិអាល់កុលនឹងត្រូវបានអនុញ្ញាតម្តងទៀតចាប់ពីថ្ងៃអាទិត្យតទៅ ប៉ុន្តែប្រជាជននឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងនៅក្នុងភោជនីយដ្ឋាន​នោះទេ។

សេចក្តីប្រកាសនេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រក្នុង​កាសែត Royal Gazette ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយវិធានការណ៍មួយចំនួនដែលបានដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉ូណាផងដែរ។ ​​រដ្ឋាភិបាលថៃទើបតែមានប្រសាសន៍កាលពីដើមសប្តាហ៍នេះថាការហាមឃាត់គ្រឿងស្រវឹងនឹងនៅតែមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី ៣១ ខែឧសភា ប៉ុន្តែពេលនេះលោកបែរជាត្រឡប់ពាក្យសម្តីខ្លួនឯងទៅវិញ។ យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីលោក ប្រាយុធចាន់អូចា បានមានប្រសាសន៍ថា «ហាងដែលលក់ភេសជ្ជៈមានជាតិអាល់កុលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ប៉ុន្តែ​ការទទួលទានគ្រឿងស្រវឹងនៅនឹងហាងតែម្តងនោះគឺមិនអនុញ្ញាតឡើយ»។ គោលការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យតទៅ។

រូបតំណាង

ភោជនីយដ្ឋាន​ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញប៉ុន្តែមិនអនុញ្ញាតឱ្យបម្រើភេសជ្ជៈមានជាតិស្រវឹងឡើយ។ តៀមស្រា និងកន្លែងកំសាន្តផ្សេងៗដែលមានបម្រើគ្រឿងស្រវឹងនៅតែមិនត្រូវបានអុញ្ញាតឱ្យបើកដំណើរការដដែល។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9189062