កាលពីថ្ងៃសៅរ៍រដ្ឋាភិបាលថៃបានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណាចំនួន ៦ករណីថ្មីដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ២ ៩៦៦នាក់និងគ្មានចំនួនអ្នកស្លាប់នោះទេ។ ចំនួនអ្នកស្លាប់នៅតែមានចំនួន ៥៤នាក់ដដែល។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាថៃបានមានប្រសាសន៍ថាមានអ្នកជំងឺចំនួន ១៣នាក់ថ្មីទៀតបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយក្នុងប្រទេសសរុបកើនឡើងដល់ ២ ៧៣២នាក់។បច្ចុប្បន្នមានអ្នកជំងឺសរុបចំនួន ១៨០នាក់នៅតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រូបតំណាង
អ្នកនាំពាក្យមជ្ឈមណ្ឌលរូបនេះបានបន្តថា ករណីចំនួន២ថ្មី គឺជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងវីរុសករណីមុនៗ ២ករណីទៀតកើតឡើងនៅខេត្តភូកេត និង ២ករណីទៀតជាជនជាតិឥណ្ឌានិងជប៉ុន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post