Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លទ្ធផលស្ទង់មតិ​ សម្រាប់ការបោះឆ្នោតអាមេរិកឆ្នាំ​២០២០

តាមលទ្ធផលស្ទងមតិរបស់ BD/TIPP បានប្រកាស កាលពីថ្ងៃទី​១ ខែឧសភា ​រវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងបេក្ខភាព Joe Biden ​ពាក់ព័ន្ធនឹងការបោះឆ្នោត ប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ​២០២០ ដោយមានសំឡេងគាំទ្រ ប្រហាក់ប្រហែលគ្នា ។

តាមលទ្ធផល លោកត្រាំ​ និងBiden ​ទទួលបានការគាំទ្រ​៤៣ភាគរយដូចគ្នា​។ លទ្ធផលនេះ ខុសគ្នាប​ន្តិច​បើប្រៀបធៀបនឹងការស្ទង់​មតិ នាពេលកន្លងមកថ្មី ៗ គឺលោក បៃឌិន ទទួលបានការគាំទ្រ​ខ្ពស់ជាងលោក ត្រាំ បន្តិច។

ការស្ទង់មតិ កាលពីចុងឆ្នាំ​២០២០ បង្ហាញឲ្យឃើញថា លោក​ Biden ​ទទួលបានការគាំទ្រខ្ពស់ជាងលោកត្រាំ រហូតដល់ទៅ​១៣ភាគរយ ប៉ុន្តែ​ពេលនេះការគាំទ្របែរជាធ្លាក់ចុះទៅវិញ ខណៈការបោះឆ្នោតកាន់តែខិតចូលមកដល់​។

បច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមនឹងបញ្ហា​ជាច្រើន នៅក្នុងប្រទេស ​គឺត្រូវដោះស្រាយស្ថានភាព នៃការឆ្លងរាលដាលកូវីដ​១៩​។​ ការគាំទ្រ​ពីពលរដ្ឋ​បានធ្លាក់ចុះ ដោយសារតែការគ្រប់គ្រងមិនបានល្អ ។​ ប៉ុន្តែលោក ត្រាំ បានងាកទម្លាក់កំហុសទាំងឡាយទៅលើប្រទេសចិន ថា ជា អ្នកបង្កឲ្យមានការរាលដាលកូវីដ​១៩​។ ក្រុមអ្នកឯកទេសបានលើកឡើងថា គោលដៅរបស់លោកត្រាំ គឺដើម្បីទាក់​ទាញអ្នកគាំទ្រ សម្រាប់ការបោះឆ្នោតតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយៈMEO

from: https://tnaot.com/km/m/detail/article/9188201