Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការសុខភាពពិភពលោក ប្រាប់ពីដើមកំណើតវីរុសកូវីដ១៩

ក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងអំពីភស្ដុតាងថា វីរុសកូរ៉ូណា​ប្រភេទថ្មីបានលេចចេញពីមន្ទីរពិសោធន៍​របស់ចិននោះមក អង្គការ​សុខ​ភាពពិភពលោក (WHO) បាន​ថ្លែងជាដដែល កាលពីថ្ងៃទី១ ខែឧសភា ថា វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ​១៩នេះ បានកើត​ចេញពី​ធម្មជាតិ។

អ្នកវិទ្យាសាស្រ្ដជាច្រើនជឿថា មេរោគដ៏កាចសាហាវនេះអាចកើតចេញពីសត្វ ហើយចម្លង​ទៅមនុស្ស ដោយផ្ទុះឡើងដំបូង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ប្រទេសចិន។ មេរោគនេះ​ត្រូវ​គេជឿថា កើតចេញពីផ្សារលក់សាច់សត្វព្រៃ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី៣០ ខែមេសា ថា លោក​មានភស្ដុតាងដែលថា មេរោគនេះ​បានលេច​ចេញ​ពីមន្ទីរពិសោធន៍វីរុសជីវសាស្រ្ដវូហាន។ ដោយ​សារ​តែការធ្លាយចេញពីទីនោះ ទើបនាំឲ្យមានការឆ្លងរាតត្បាតពាសពេញ​ពិភពលោក​បែបនេះ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី មិនបានបង្ហាញឲ្យ​ពិស្ដារអំពីរឿងនេះឡើយ។

នៅពេលសួរអំពីការអះអាងរបស់លោក ត្រាំ ថ្លែង នៅក្នុងសន្និសីទកាសែតនោះ លោក Michael Ryan ប្រធានផ្នែកសង្រ្គោះបន្ទាន់របស់ WHO បានសង្កត់ធ្ងន់ថា ភ្នាក់ងារសុខភាព​របស់អង្គការ​សហប្រជាជាតិ បានធ្វើសវនការម្ដងហើយម្ដងទៀត​ជាមួយនឹងអ្នកវិទ្យាសាស្រ្ដ​ជាច្រើន ដែលបានបង្ហាញពីហេតុផល នៃវីរុសនេះ។

លោក Michael Ryan បានបញ្ជាក់ជាដដែលៗថា ភ្នាក់ងារអង្គការសហប្រជាជាតិ នៅតែ​ប្រកាន់​​ជំហរដូចមុនថា យើងជឿថា មេរោគនេះកើតចេញពីធម្មជាតិ មិនមែនអ្នក​ណា​ម្នាក់​ជាអ្នក​បង្កើតនោះឡើយ។ 

អង្គការសុខភាពពិភពលោក បានថ្លែង កាលពីព្រឹក ថ្ងៃទី១ ខែឧសភា ថា WHO ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួមក្នុងការស៊ើបអង្កេតរបស់ចិនទៅលើប្រភពដើម នៃជំងឺរាតត្បាត​ដ៏កាច​សាហាវនេះ។ ប៉ុន្ដែអ្វីដែលសំខាន់នោះ យើងត្រូវតែបង្កើត និងស្រាវជ្រាវស្វែងរកវ៉ាក់​សាំងសម្រាប់សម្លាប់មេរោគនេះ។

បើគិតត្រឹមព្រឹក ថ្ងៃទី២ ខែឧសភា នៅលើពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើង ៣ ៤០១ ០១៥នាក់ ក្នុងនោះជាសះស្បើយ ១ ០៨១ ៦៣៩ និងស្លាប់ ២៣៩ ៦០២នាក់។ នេះបើយោងតាមតួលេខរបស់ Worldometer ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9188066