Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់ ច្រានចោលព័ត៌មាន​ផ្តល់ជំនួយដល់វិស័យប្រេងវេណេហ្ស៊ុយអេឡា

កាលពីថ្ងៃទី​១ ខែឧសភា អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់អាមេរិក ថា​ រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់​បានជួយដល់ វេណេហ្ស៊ុយអេឡា ក្នុងវិស័យប្រេង​។ អ៊ីរ៉ង់​បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន​មានចេតនាបំផ្លាញទំនាក់ទំនងពាណិជ្ជកម្ម រវាងវេណេហ្ស៊ុយអេឡា និង​អ៊ីរ៉ង់។

លោក Elliott Abrams ឧបការីរដ្ឋមន្រ្ដីអាមេរិក ទទួលបន្ទុកពីវេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា​  ប្រទេសតំបន់អាមេរិកឡាទីនមួយនេះ​បាន​ដឹកជញ្ជូនមាសទៅកាន់ប្រទេសអ៊ីរ៉ង់​​​ សងថ្លៃឈ្នួល​​ សម្រាប់ជួសជុលដំណើរការ​វិស័យឧស្សាហកម្ម​ប្រេងឡើងវិញ។

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​ដាក់ទណ្ឌកម្ម ជាឯកតោភាគីទៅលើវិស័យប្រេង​របស់អ៊ីរ៉ង់ និង​វេណេហ្ស៊ុយ​អេឡា​ ដែល​ជា​ប្រទេសផលិតប្រេងឆៅខ្ពស់បំផុត។

ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា​ ការចោទប្រកាន់របស់អាមេរិក មិនសមហេតុផលឡើយ ​ប៉ុន្តែអ៊ីរ៉ង់ មិនបាន លើកឡើង​ពីបញ្ហា​ពាក់ព័ន្ធនឹងការដឹកមាសពីវេណេហ្ស៊ុយអេឡា ទៅកាន់ អ៊ីរ៉ង់ឡើយ។ ទីក្រុងតេអ៊ីរ៉ង់ ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន​ ថា អាមេរិក​បានដាក់​គំនាប​ទៅលើរដ្ឋាភិបាលទីក្រុងវេណេហ្ស៊ុយអេឡា ដើម្បីបង្កឲ្យមានផលលំបាកដល់​វិស័យពាណិជ្ជកម្ម​ នៃប្រទេសទាំងពីរ៕ ប្រែ​សម្រួល​ដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9187889