Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០ ឆ្នាំម្សាញ់ វក គួរប្រយ័ត្នខណៈឆ្នាំខាល មមែ កុរ ឡើងខ្ពស់

តាមក្បួនហោរាសាស្ត្រ ថ្ងៃសៅរ៌ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយឆ្នាំម្សាញ់។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖ 

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​បើ​មាន​កិច្ចការ​អ្វី​បំពេញ​ត្រូវ​សម្រុក​នោះ​ផ្លែផ្កា​ដែល​ហុច​ឱ្យបាន​មកវិញ​ក៏​តែង​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញ​ធ្វើ​ជំនួញ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ប្រមូល​ផល​កម្រៃ​ត្រឡប់មកផ្ទះ​វិញ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​និង​គាំពារ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​។

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ដែល​ប្រកបការងារ​ចូរ​ប្រយ័ត្ន​សត្រូវ​ឆ្ងាយ​ជិត​គេ​ទម្លាក់កំហុស​ទុកឱ្យ​ណាមួយ​នាំ​ជួប​ការលំបាក​រែកពន់​នៅ​ថ្ងៃ​ខាងមុខ​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ភាព​រកាំរកូស​ក្នុង​រង្វង់​គ្រួសារ​ទើប​ភាព​ចម្រុងចម្រើន​មាន​ភាពល្អប្រសើរ​ជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ពុំ​ត្រូវ​ប្រកាន់​ចិត្ត​ស្រាល​ឆាប់​ខឹង​ឬ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​តែមាន​ជម្លោះ​ជាមួយ​អតិថិជន​បាត់បង់​នូវ​ចំណូល​ខ្លួនឯង​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ត្រូវ​ចេះ​អប់រំ​និង​ដាស់តឿន​ដោយ​អាត្មា​ខ្លួនឯង​ទើប​ជាការ​ប្រពៃ​បំផុត​។

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​នោះ​ឃើញថា​ការធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំណែក​បញ្ហា​រឿង​ផ្ទាល់ខ្លួន​ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អ​ផូរផង់​ប្រពៃ​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ល្អ​ណាស់​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាង ណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​។

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទ្រព្យ​សំណាង​បាន​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​ប្រកប​របរ​រកស៊ី​ជួញដូរ​ឬ​បើកមុខ​របរ​ថ្មី​មាន​ភាព​គាប់ប្រសើរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​ឱ្យ​មកវិញ​តែង​មានការ​ធំធាត់​ជា​បណ្តើរៗ​ជានិច្ច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ពិភាក្សា​សម្រាប់​ការរៀបចំ​គ្រួសារ​ហើយ​។

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ធ្វើ​អ្វីៗ​ងាយ​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​នឹងធឹង​ល្អ​ពោលគឺ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ការជួញដូរ​មានការ​រីកលូតលាស់​ដូច​សព្វមួយដង​។​ការរស់នៅ​ចូរ​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទុក្ខ​ខ្វាយខ្វល់​ច្រើន​ដោយសារ​ការមិន​សូវ​ទុកចិត្ត​គ្នា​។

​ឆ្នាំម្សាញ់

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ទទួលរង​ការនឿយហត់​ហើយ​ធ្វើ​អ្វី តែង​មិន​ហុច​ផល​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​បំបាត់​រាល់ ឧបទ្រពចង្រៃ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​។

​ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ណាត់ជួប​នរណា​ក៏​តែងមាន​ភាពស្រស់​បំព្រង​និង​មានជោគ​មានជ័យ​ផង​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុម មនុស្ស​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​។

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការ​សំខាន់​ឬ​ភារៈ​ធំដុំ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោក អ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​លូតលាស់​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​។

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​មាន​គ្រោះ​យាយី​នៅឡើយ​ហេតុនេះ អាច​ជួប​នូវ​ផល​លំបាក​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប ផល​លំបាក​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ការ ធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយ​មិន​ងាយ​លូត​ទៅមុខ​នោះឡើយ​។

ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។ យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​ទោះ​មិនអាក្រក់​បែបណា​ក្តី ប៉ុន្តែ​ទោះបី​ធ្វើ​អ្វីមួយ​ក៏ ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ប្រមាថ​បាន​ទ្បើ​យ​មិន​ដូច្នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ណា មួយ​ជាក់​ជាពុំខាន​។ ក្នុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​កើតការ​ក្តៅក្រហាយ ឬ​នាំ​រឿង​មក​អំពល់ទុក្ខ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន​លឿ​ទៅមុខ​គួរសម​ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​ផង​ក៏​អាច​សាកល្បង​បានដែរ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន ជួប​គូកម្ម​ច្រើនជាង​គូព្រេង​។

ឆ្នាំច

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែមាន​ការ សម្រេចចិត្ត ឱ្យបាន​ល្អិតល្អន់ ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន​ផល​ល្អ​ការសម្រេចចិត្ត ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោចផ្សា​ផ្លូវចិត្ត​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​។

ឆ្នាំកុរ

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ចុះ​ប្រកប ការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕ ប្រភព៖ រស្មីកម្ពុជា

from: https://tnaot.com/km/m/detail/article/9187869