Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅលើផែនដី ចំនួនអ្នកស្លាប់និងឆ្លងកូវីដ១៩ បន្ដកើនឡើងជាង៣,៤លាននាក់

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា ឬកូវីដ១៩​ នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូត​មក​ដល់ព្រឹក ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅលើពិភពលោកទាំងមូល មានអ្នកឆ្លងកើនឡើង ដល់ ៣ ៤០០ ៦០៧នាក់ ក្នុងនោះជាសះស្បើយ ១ ០៨១ ៥៨៨ នាក់ និងស្លាប់ ២៣៩ ៥៨៦​នាក់។

អាមេរិក ក្លាយជាប្រទេស មានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ១ ១៣១ ២៨០ ក្នុងនោះជាសះស្បើយ ១៦១ ៥៦៣ និងស្លាប់ ៦៥ ៧៦៦នាក់។ រីឯប្រទេសរងគ្រោះបន្ទាប់ពីអាមេរិក គឺអេស្ប៉ាញ មានអ្នកឆ្លង​ ២៤២​ ៩៨៨​នាក់ ក្នុងនោះស្លាប់ ២៤ ៨២៤នាក់ និងជាសះស្បើយ ១៤២ ៤៥០។ ចំណែកអ៊ីតាលី មានអ្នក​ឆ្លង ២០៧ ៤២៨ នាក់ ក្នុងនោះស្លាប់ ២៨ ២៣៦ និងជាសះស្បើយ ៧៨ ២៤៩នាក់។

ដោយសារតែនៅលើទឹកដីអាមេរិក មានចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ​១៩ ច្រើនជាងគេ នៅលើពិភពលោកបែបនេះ ទើបធ្វើឲ្យមេដឹក​នាំអាមេរិក​ខឹងសម្បា​យ៉ាងខ្លាំង ចំពោះ​រដ្ឋាភិ​បាលចិន។

រហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្ដចោទប្រកាន់​ទៅ​លើប្រទេសចិន ថា​ ចិនមានចេតនា​លាក់​បាំង​វីរុស ទើបបង្កឲ្យមានការរាតត្បាតពីកូវីដ១៩​ពាសពេញពិភពលោកបែបនេះ។ មេរោគកូវីដនេះ គឺបានបែកធ្លាយចេញពីមន្ទីរពិសោធន៍ នៅ​ទី​ក្រុង​វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ ប្រធានធិបតីអាមេរិក នឹងសងសឹកទៅលើចិន ដោយ​ការដំឡើងពន្ធលើមុខទំនិញនាំពីចិន។

ដោយឡែកប្រទេសចិនវិញ បានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក ដោយ​ចាត់​ទុកថា អាមេរិកយករឿងមេរោគ មកទម្លាក់​កំហុស​លើចិន។ ប៉ុន្ដែកន្លងមក អង្គការសុខភាព ពិភពលោក (WHO) ក៏បានអំពាវនាវកុំឲ្យយកមេរោគ មកធ្វើជារឿងនយោបាយ ចោទ​ប្រកាន់​គ្នា៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9187850