នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅតែបន្តចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីការការពារជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនានាក្នុងមូលដ្ឋាន តាមរយៈរថយន្តចល័ត។
ការចុះផ្សព្វផ្សាយនេះក៏ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងបង្ការកុំឱ្យមានអ្នកឆ្លងជំងឺនេះ បើទោះបីជាសព្វថ្ងៃមានការថមថយអ្នកឆ្លង និងអ្នកកំពុងផ្ទុកក៏ដោយ៕ ដោយ ៖ សុង យូ