កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបើកការដ្ឋានជួលជុលផ្លូវមួយខ្សែ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក បុរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានមានប្រសាសន៍ថា ផ្លូវដែលនឹងធ្វើការជួលជុលនេះមានប្រវែងសរុប ១.៥២០ម៉ែត្រ ចាប់ពីស្តុប៣៣៣ រហូតដល់មុខផ្សារលើ តភ្ជាប់ផ្លូវលេខ៨០០ ហៅ ផ្លូវអូរ១។
ចំពោះថវិការចំណាយ គឺស្ថិតក្នុងគម្រោងផ្លូវ ១១ខ្សែ ជាកញ្ចប់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ សុង យូ