ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកព្រៃនប់ បានឱ្យដឹងថា ប្រទះឃើញបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ចង.កសម្លាប់ខ្លួននៅដើមឈើត្រង់ច្រកចូលចំការខ្នុរ លើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
សមត្ថកិច្ចបានបន្ថែមថា សាកសពមានពាក់អាវយឺតពណ៌ស។ ដោយឡែកបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះមកទទួលសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ