នៅវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះមានករណីអគ្គិភ័យនៅចំណុចឃ្លាំងលើ ស្ថិតក្នុងក្រុម៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្ត និងឆេះខ្សែភ្លើងចេញពីឧបករណ៍ផ្សាដែក រួចរាលដាលឆេះចូលក្នុងឃ្លាំងសិប្បកម្មគ្រឿងសង្ហារឹមនេះតែម្តង ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ កម្លាំងសង្គ្រោះអង្គភាព ង៧០ កំពង់ផែ និងអាជ្ញាធរពាក់ព័ន្ធ បានចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់នូវរថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងផងដែរ៕ ដោយ ៖ សុង យូ