នៅថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួន បើកទ្វារដំណើរ ចាប់ពីថ្ងៃទី៤ ខែឧសភា ក្រោយការផ្អាកដោយសារតែការឆ្លងរាលដាលកូវីដ១៩។
លោក Muhyiddin Yassin បានប្រកាសថា ម៉ាឡេស៊ី បានត្រៀមលក្ខណៈ ចាប់ផ្តើមដំណើរការសេដ្ឋកិច្ច ដោយប្រុងប្រយ័ត្នបំផុត ។ ជាមួយគ្នានេះ បណ្តារោងភាពយន្ត ក្លឹប… មិនទាន់អនុញ្ញាតឲ្យបើកទ្វារនៅឡើយ។ ជាមួយគ្នានេះ សាលារៀន ព្រះវិហាអ៊ិស្លាមនៅបន្តបិទទ្វារផងដែរ។
នាយករដ្ឋមន្ត្រី Muhyiddin Yassin បានបន្តទៀតថា ពឹងផ្អែកទៅលើ ក្រសួងសុខាភិបាល និងអង្គការWHO រដ្ឋាភិបាលបានសម្រេចបើកទ្វារតែវិស័យសំខាន់ៗ សម្រាប់សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។ ប៉ុន្តែត្រូវគោរពទៅតាមច្បាប់ការពារឆ្លងកូវីដ១៩។
លោក Muhyiddin Yassin វិធីសាស្ត្រការពារដូចជាពាក់ម៉ាស់ គម្លាតសង្គម នៅតែបន្តរក្សាដដែល ។ ចំណែក សកម្មភាព កីឡានានាមិនអនុញ្ញាតឲ្យមានមនុស្សលើសពី១០នាក់ឡើយ។ ភោជនីយដ្ឋានទទួលបានការអនុញ្ញាតឲ្យបើកទ្វារតែត្រូវគោរពច្បាប់ គម្លាតពីគ្នា៕ ប្រែសម្រួលដោយ៖MEO