Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះចៅអធិរាជ​ Naruhito ប្រារព្ធ​ខួប​មួយឆ្នាំ នៃការឡើងគ្រងរាជបល្ល័ង្ក

ទីភ្នាក់ងារសារព័ត៌មាន  AP បានផ្សាយ​ថា ព្រះចៅអធិរាជ​ជប៉ុន ណារូហ៊ីតូ (Naruhito ) បាន​ប្រារព្ធ​ខួប​មួយឆ្នាំ នៃការឡើងគ្រងរាជ​បល្ល័ង្ករបស់ព្រះអង្គ កាលពីថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០​២០។

ព្រះចៅអធិរាជបានអធិដ្ឋាន​ នៅទីសក្ការបូជា ស្ថិតនៅវិមានសន្តិភាព នៃព្រះបរមរាជវាំង ដោយ​បួង​សួងសុំឲ្យមាន​ភាពសុខសាន្ត និងសុភមង្គល​ សម្រាប់មនុស្សជាតិ ដែលកំពុង​រងនូវការឆ្លង​រាល​​ដាល​ នៃវីរុស។

ប្រភពដដែល បានបញ្ជាក់ថា ព្រះចៅអធិរាជបាន​ពាក់ម៉ាស់ ហើយទ្រង់យាង​ទទួលស្វាគមន៍​ប្រជានុរាស្ត្រ ដែល​​ថ្វាយព្រះពរ​ព្រះអង្គ នៅតាមចិញ្ចើមផ្លូវដើរ ពីព្រះទីនាងរថយន្ត​របស់ព្រះអង្គ​ ឆ្ពោះទៅកាន់​ព្រះបរមរាជវាំង ។

ព្រះមហាក្សត្រ Naruhito មានព្រះជន្ម​៦០ព្រះវស្សា បានឡើងគ្រងរាជសម្បត្តិ​ កាលពី​ថ្ងៃទី​១​ ខែឧសភា ឆ្នាំ​២០១៩ ហើយក៏ជាថ្ងៃដែល​ព្រះបិតារបស់ទ្រង់ Akihito ដាក់រាជសម្បត្តិផងដែរ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ដែល​បានគ្រោងទុក​របស់ព្រះអង្គ​ ដូចជា ពិធីចម្រើន​ព្រះជន្ម​​​ កាល​ពីខែ​កុម្ភៈ និង​ព្រះរាជដំណើរទស្សនកិច្ចទៅកាន់​ប្រទេសអង់គ្លេស ដែល​ជាព្រះរាជដំណើរ​ ទស្សនកិច្ចលើកដំបូង នៅក្រៅប្រទេស ក្នុងនាមជាព្រះមហាក្សត្រ​នោះ ត្រូវបានប្រកាស​លុបចោល ដោយសារតែជំងឺកូវីដ​១៩​ ឆ្លងរាតត្បាត។

នាយករដ្ឋមន្ត្រីជប៉ុន​ កាលពីថ្ងៃទី​៣០ ខែមេសា បានប្រកាស​​ពីផែនការបន្ថែមការ​​ដាក់ប្រទេស ស្ថិត​ក្នុងគ្រាអាសន្ន ដែលនឹងត្រូវបញ្ចប់ នៅថ្ងៃទី​៦ ខែ​ឧសភា ហើយច្បាប់គ្រាអាសន្ននេះ ក៏ដើម្បី​ប្រឆាំងនឹង​ការឆ្លងរាតត្បាត នៃវីរុសកូវីដ​១៩ផងដែរ។ 

ក្រសួងសុខាភិបាលជប៉ុន ​នៅថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២០ បានអះអាងថា ជប៉ុន​មានករណី​កូវីដ​១៩​ទាំងអស់ ១៤ ២៨១នាក់ ក្នុងនោះ​ស្លាប់​៤៣២នាក់ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9184882