ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានសហការជាមួយស្ថានទូតអាមេរិក បានធ្វើការឃាត់ខ្លួន ករណីបុរសជនជាតិ អាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើសអំពើហិង្សាផ្លូវភេទ ប្រព្រឹត្តនៅទឹកដីសហរដ្ឋអាមេរិក។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិអាមេរិកនេះ មានឈ្មោះ James Edwin Olejniczak តាមសំណើរស្ថានទូត សុំឲ្យឃាត់ខ្លួន ដោយបានសុំការអនុញ្ញាត ពីលោក ហេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានធ្វើការឃាត់ខ្លួនបានហើយ នៅវេលាម៉ោង ១៥និង៤៥នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ នៅមុខស្ថានទូតអាមេរិក ដោយសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ ដោយ៖ សាម