Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ែរឡាញ​អន្តរជាតិប៉ាគីស្ថាន​បានការអនុញ្ញាតហោះត្រង់ទៅអាមេរិក

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​ប៉ាគីស្ថាន ហៅកាត់ថា PIA ទទូលបានការអនុញ្ញាត​ពី​ក្រសួងដឹកជញ្ជូន​អាមេរិក ​ឲ្យហោះហើរ​ដោយត្រង់​ និងភ្លាមៗតែម្តង​ទៅកាន់​សហរដ្ឋអាមេរិក ។ នេះបើតាម​ក្រុមហ៊ុនអាកាសចរណ៍ ​បានប្រកាស​ កាលពីថ្ងៃទី៣០ ខែមេសា ។ 

អ្នកនាំពាក្យ PIA លោក Abdullah Hafeez បានបញ្ជាក់ថា នេះជាលើកដំបូង​ដែល​យន្តហោះ បំពាក់ទង់ជាតិប៉ាគីស្ថាន ប្រតិបត្តិការហោះហើរ ដោយត្រង់​ទៅកាន់អាមេរិក​ មិនឈប់​នៅតាមផ្លូវណាមួយនោះ ។

អ្នកនាំពាក្យបន្តថា មុនការវាយប្រហារ Noថ្ងៃទី១១ កញ្ញា, ជើងហោះហើរ PIA ​មិនមាន សមត្ថភាព ​ហោះហើរដោយត្រង់​ទៅកាន់​អាមេរិក ហើយការហោះហើរ​មានឈប់​នៅតាម ដងផ្លូវ ។ ក្រោយមក  PIA បានពង្រឹងសមត្ថភាពរបស់ខ្លួន ប៉ុន្តែ​អាជ្ញាធរអាមេរិក​បដិសេធ ក្នុងការអនុញ្ញាត​ឲ្យ PIA ហោះត្រង់​ចូលទៅអាមេរិក ដោយសារបារម្ភខ្លាច​អំពីបញ្ហាសន្តិសុខ។

បើតាមមន្ត្រី​បញ្ជាក់ថា ស្ថិតក្រោម​ការអនុញ្ញាតនេះ មានសុពលភាពរហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១, ក្រុមហ៊ុន PIA ត្រូវបានអនុញ្ញាត​ឲ្យ​ប្រតិបត្តិការ​ហោះហើរ​ចំនួន​១២ដង, ការហោះហើរដឹកអ្នកដំណើរ ឬដឹកទំនិញ​​បានតែមួយដងក្នុងរយៈពេលមួយខែ ។ ស្ថិតក្រោម​លក្ខណៈ គឺត្រូវជូនដំណើរ​ដល់​ក្រសួងដឹកជញ្ជូន​អាមេរិក​​​ចំពោះផ្លូវហោះហើរ​ដែល​ខ្លួនបានប្រតិបត្តិការ ទាំងការហោះហើរដឹកអ្នកដំណើរ, ដឹកជំនិញ​ជាដើមនោះ ។

បើសិន​ជើងហោះហើរណាមួយរបស់ PIA ចូលទៅកាន់អាមេរិក ពីដែន​អាកាស​ក្រៅពីប្រទេស​ប៉ាគីស្ថាន ជើងហោះហើរនោះ​ត្រូវ​ទទួល​យកនូវការ​ត្រួតពិនិត្យ ឬជម្រះអំពី​ផ្នែកសន្តិសុខ ជា មុនសិន បើពុំដូច្នោះទេ មិនត្រូវបានអនុញ្ញាតឲ្យចូលដែនអាកាស​ឡើយ ។​

កាលពីដើមខែមីនា ឆ្នាំ២០២០ ក្រុម​រដ្ឋបាលសន្តិសុខ​របស់ក្រសួងដឹកជញ្ជូនអាមេរិក​ ត្រូវគេដឹងថា បានទៅកាន់ប្រទេសប៉ាគីស្ថាន​ដើម្បី​ធ្វើឲ្យសម្រេចចុងក្រោយនូវការអង្កេត​អំពី​ផ្នែកសន្តិសុខ ។ 

កាលពីខែតុលា ឆ្នាំ២០១៧ អាកាសចរណ៍ PIA បានផ្អាក​ហោះហើរទៅកាន់អាមេរិក ដោយសារតែ​ចំណាយច្រើន​លើប្រតិបត្តិការរបស់ខ្លួន និងបញ្ហានៅត្រង់កន្លែងចុះចត ព្រមទាំង​ពាណិជ្ជកម្ម​មានការធ្លាក់ចុះផងដែរ ។ ក្រោយមក ក្រុមហ៊ុន​ចាប់ផ្តើមពិភាក្សាជាមួយអាជ្ញាធរ​អាមេរិក​​ ដើម្បី​ការអនុញ្ញាតឲ្យហោះហើរដោយត្រង់​វិញ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9184593