ក្រុមចារកិច្ចអាមរិកបាន ច្រានចោលព័ត៌មាន លើកឡើងថា វីរុសកូវីដ១៩មានមនុស្សជាអ្នកបង្កើតឡើង ឬក៏ផ្លាស់ប្តូរហ្សែនពីវីរុសផ្សេង។
តាមប្រភពព័ត៌មានពីការិយាល័យចារកិច្ចជាតិអាមេរិក បានបញ្ជាក់ថា អាមេរិកកំពុងតែស្រាវជ្រាវ ពិនិត្យថា តើកូវីដ១៩អាចកើតចេញពីការបែកធ្លាយ ពីបន្ទប់ពិសោធន៍របស់ចិន នៅទីក្រុងវូហានឬយ៉ាងណា?
ការប្រកាសរបស់ក្រុមចារកិច្ចអាមេរិកកើតឡើង ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសមួយចំនួន បានចោទប្រកាន់ថា វីរុសកូវីដ១៩ កើតចេញពីបន្ទប់ពិសោធន៍ នៅទីក្រុងវូហាន បានសម្លាប់មនុស្សកើនឡើង ជាង២៣៤ពាន់នាក់ នៅលើពិភពលោក។
រយៈពេលកន្លងមក រដ្ឋាភិបាលដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់សកម្មភាពរបស់ចិន ថា មិនមានសកម្មភាពទប់ស្កាត់ទាន់ពេល ទុកឲ្យកូវីដ១៩ រាលដាល នៅជុំវិញពិភពលោក។ អាមេរិក បានទាមទារឲ្យចិន ត្រូវតែទទួលខុសត្រូវចំពោះការរាលដាលខាងលើ។
ចំណែករដ្ឋាភិបាលចិនវិញបានច្រានចោលការចោទប្រកាន់ខាងលើ ដោយបញ្ជាក់ថា រាល់ការចោទប្រកាន់ពាក់ព័ន្ធកូវីដ១៩ គឺជារឿងមិនពិតឡើយ គឺជាការរៀបចំដើម្បីទម្លាក់កំហុសទៅឲ្យចិនតែប៉ុណ្ណោះ។ កន្លងមក អង្គការសុខភាពពិភពលោក ក៏បានលើកឡើងផងដែរថា កូវីដ១៩ មិនមែនកើតចេញពីបន្ទប់ពិសោធន៍របស់ចិនឡើយ៕ប្រែសម្រយលដោយ៖MEO