Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់ព្រមានអាមេរិក មិនត្រូវ​បង្កអសន្តិសុខនៅតំបន់ឈូងសមុទ្រពែក្សឡើយ

កម្លាំងទាហានអាមេរិក នឹងត្រូវប្រឈមការបាញ់ប្រហារប្រសិនបើ បង្កអសន្តិសុខនៅតំបន់ឈូងសមុទ្រពែក្ស។ ការលើកឡើងខាងលើរបស់ប្រធានាធិបតីអ៊ីរ៉ង់ កើតឡើង​ក្រោយពេលប្រធានាធិបតីអាមេរិក​ព្រមានថានឹងបាញ់កម្ទេចនាវាអ៊ីរ៉ង់​ដែលមកគៀកនាវាចម្បាំងអាមេរិកនោះ។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani បានបញ្ជាក់ថា ​អាមេរិក​មិនត្រូវ​ ​ធ្វើអ្វីតាមតែចិត្តនៅតំបន់សមុទ្រ​ពែក្សនោះឡើយ ។ ប្រធានាធិបតីអ៊ីរ៉ង់​បានលើកឡើងថា​ អាមេរិក បានដឹងច្បាស់ពិសមត្ថភាព ការពារដែនសមុទ្ររបស់អ៊ីរ៉ង់។

ជាមួយគ្នានេះដែរ​លោកAbolfazl Shekarchi មន្ត្រីជាន់ខ្ពស់ កងទ័ពអ៊ីរ៉ង់ បានបញ្ជាក់ថា​ រាល់សកម្មភាពឈ្លានពានរបស់អាមេរិក បើទើបីតិចក្តី អាមេរិកនឹងត្រូវរងការតបតវិញយ៉ាងចាស់ដៃ។ លោកបន្តទៀតថា កម្លាំងទាហានអ៊ីរ៉ង់បានត្រៀមលក្ខណជានិច្ចក្នុងការធ្វើសង្គ្រាម​។

ពាក់ព័ន្ធការព្រមានវាយប្រហារនាវាអ៊ីរ៉ងពីអាមេរិក មេទ័ពអ៊ីរ៉ង់​បញ្ជាក់ថា ទាំងនោះគ្រាន់តែជាយុទ្ធសាស្ត្រ​ របស់អាមេរិក ដើម្បីអូសទាញ​អ្នកគាំទ្រ សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា​ខាងមុខ​។ បច្ចុប្បន្នអ្នកគាំទ្រ​អាមេរិក​ បានបាត់បង់ទំនុកចិត្តទៅលើប្រធានាធិបតី ដូណាល់ ត្រាំ​ ដែលបានធ្វើឲ្យកិត្តិយសរបស់ របស់អាមេរិកធ្លាក់ចុះខ្លាំង ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9181763