Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិមានប្រធានាធិបតីអូទ្រីស រងការគំរាមវាយប្រហារគ្រាប់បែក

អ្នកនាំពាក្យវិមានប្រធានាធិបតីអូទ្រីស លោក Reinhard Pickl-Herk បានបញ្ជាក់ថា​ ប្រធា​នាធិបតី Van der Bellen និងមន្ត្រី​បុគ្គលិក​ជាច្រើនរូប​ធ្វើការនៅទីនោះ ត្រូវ​ជម្លៀស​ទៅកាន់​តំបន់​មានសុវត្ថិភាព ក្រោយរងការគំរាមវាយប្រហារគ្រាប់បែក​។

កាលពីថ្ងៃទី​​២៩ ខែមេសា ប្រធានាធិបតី Alexander Van der Bellen និងបុគ្គលិកធ្វើការ នៅ​វិមានប្រធានាធិបតី​ នៅទីក្រុង​ Viennna ​ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព​ ក្រោយរង​ការ​គំរាម​វាយប្រហារភេរវកម្ម។

សារព័ត៌មាន ​AFP ​នៅថ្ងៃទី​៣០ ខែមេសា បានផ្សាយថា​ ប្រធានាធិបតី​ត្រូវបានបញ្ជូនទៅ​កាន់​កន្លែងមានសុវត្ថិភាព​ ក្រោយទទួលបានព័ត៌មានសម្ងាត់ពីប៉ូលិស ។

កាល​ពីថ្ងៃទី​២៩ ខែមេសា​ ប៉ូលិស​អូទ្រីស ទទួលបានលិខិតមួយច្បាប់ ព្រមានពីការវាយប្រហារ​ភេរវកម្ម​។ ភ្លាមៗនោះ ​អូទ្រីសបានឡោមព័ន្ធទីតាំង  Hofburg ​ស្ថិតក្នុងទីក្រុង​ Vienna ដែលជា​កន្លែងប្រធានាធិបតីស្នាក់នៅ។

កងកម្លាំងប្រឆាំងភេរវកម្ម ក៏បានស្រាវជ្រាវ​ និងស្វែងរកគ្រាប់បែក នៅតំបន់សង្ស័យ​ ប៉ុន្តែរក​មិនឃើញគ្រាប់បែក​នោះឡើយ។ តំបន់ Hofburg ជាទីកន្លែង​មានមនុស្សច្រើន​ទៅកម្សាន្ត ជា​កន្លែងប្រជុំជន​។ ប៉ុន្តែដោយសារតែកូវីដ​១៩ ផ្ទុះឡើង ទើបតំបន់នោះ បែរជាស្ងប់ស្ងាត់ ដោយសារតែច្បាប់គម្លាតសង្គម៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9181358