Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទឹកប្រាក់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនដល់ជាង ២៣លានដុល្លារ

ភ្នំពេញ៖ ទឹកប្រាក់ជួយឧបត្ថម្ភពីសប្បុរសជននានា និងទឹកប្រាក់វិភាគទានប្រាក់បៀវត្សពីថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សរុប បានកើនដល់ជាង ២៣លានដុល្លារហើយ គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។

របាយការណ៍ពីក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា សប្បុរជននានាដែលបានចូលរួមជួយឧបត្ថម្ភ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានកើនដល់ ១៤ ០១៧ ០៥៨.២៦ ដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

ក្រៅពីសប្បុរសជននានាចូលរួមឧបត្ថម្ភ នៅមានថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៧ ០១៥ នាក់  មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុប កើនដល់ ៣៨​ ៣៨៥ ១០៧ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9181152